Unknown crocodile
0 Subscriptions 0 Followers
A rat named Magawa, awarded a gold medal for heroism, is retiring.
Over a five-year career, the rodent found 71 mines and 38 unexploded ordnance in Cambodia. The curators decided that it was time for him to retire.
Magawa was trained by the Belgian-registered charity Apopo, which has been based in Tanzania since the 1990s and has trained animals in landmine detection. Rats are trained to sense the presence of an explosive by smell, so they ignore ordinary scrap metal. Having found explosives, they begin to dig the ground, and then people are already involved in the work. Magawa is able to search a field the size of a tennis court in just 20 minutes - something that the organization says would take a person with a metal detector one to four days.
ដូច្នេះកុំមើលឬវាយតម្លៃអ្វីត្រឹមតែសម្បកក្រៅអី!!ជួនកាលវាមិនដូចអ្វីដែលយើងរំពឹងទុក!
This is new account for share khmer news
១. ចប់ទីដប់ពីរយ៉ាងអួលអាក់ រង់ចាំបញ្ចាក់ពីក្រសួង
ព្រោះសញ្ញាបត្រណានួនល្អង យូរពេកកន្លងចិត្តប៉ងរេ។
២.រហ័សរហួនរត់ដាក់ពាក្យ ចំណេះមួយបៀកគឺគ្មានទេ
អាហារូបករណ៍ជាមន្តស្នេហ៍ សុំចិត្តឪម៉ែទៅរៀនបាន។
៣.កាំបិតចានឆ្នាំងបានត្រៀមទុក អំបិលប្រហុកមិនឲ្យខាន ទៅនៅទីក្រុងលាសន្តាន ភូមិផៅប៉ុន្មានលែងបានក្បែរ។
៤.និស្សិតស្រុកស្រែទៅដីក្រុង បេះដូងប្រៀបប្រុងប្រឹងមិនប្រែ
នៃជំនាញអក្សរសាស្ត្រខ្មែរ ចូលរួបរួមថែកេរល្អឯក។
៥.ខ្ញុំក្រីខ្ញុំក្រត្រដររស់ ខ្ញុំគ្មានអ្នកខ្ពស់ជាបង្អែក
ខ្ញុំគ្មានសំណូកសូកសុំជែក កន្លែងល្អប្លែកចាំប្រាក់ខែ។
សរសេរដោយ: បូយ សុខរឿន
១.ស្រណោះវាលស្រែធ្លាប់តែខៀវខ្ចី
ស្រណោះក្របីធ្លាប់ថ្នមប្រលែង
ស្រណោះជើងភ្នំព្រលឹមបែកផ្សែង
ស្រណោះម្នាក់ឯងក្រែងបានជួបមិត្ត។
២.ស្រណោះដើមឈូកធ្លាប់ដុះក្នុងបឹង
ស្រណោះអង្រឹងធ្លាប់ជិះជិតដិត
ស្រណោះវាលស្មៅដៅជាប់ក្នុងចិត្ត
ស្រណោះពេកពិតដ្បិតតែបាត់បង់។
៣.ឱ!ភូមិបារៀងឈៀងទិសខាងជើង
ធម្មជាតិភូមិយើងម្តេចរួញក្រញ៉ង់
ថ្មចេះតែបាត់សត្វចេះតែបង់
បារមីតាភ្នំសូមជួយមើលផង។
៤.ស្រណោះមាតុផ្តើមកំណើតខ្ញុំ
ធ្លាប់ផ្តល់សុខដុមប្រជាប្អូនបង
បែរជាអន្តរាយសត្វស្វាត្រសង
សហគមន៍ព្រៃផងប្រៀបបានផ្លែល្វា។
សរសេរដោយ: បូយ សុខរឿន
សៀវភៅ និងមនុស្សមិនខុសគ្នាទេ! សៀវភៅខ្លះល្អតែក្របតែគ្មានខ្លឹមសារអត្ថន័យ ក្រលេកចក្ខុមកមើលមនុស្សវិញ ខ្លះល្អតែសម្បកកាយប៉ុណ្ណោះ!
ដូច្នេះកុំមើលឬវាយតម្លៃអ្វីត្រឹមតែសម្បកក្រៅអី!!ជួនកាលវាមិនដូចអ្វីដែលយើងរំពឹងទុក!
សរសេរដោយ: បូយ សុខរឿន
រៀននៅសាលា មានក្តីប្រាថ្នា ស្រវ៉ាខ្ពស់ឆ្ងាយ
ខ្លះថាខ្ពស់ណាស់ កុំចង់ចំណាយ នាំតែខាតស្តាយ
ចាយឥតអំពើ។
កូនគេអ្នកមាន ប៉ូលីសទាហាន គេមិនរុះរើ
សំណើរបែបបទ ប្រកដបានធ្វើ ក្រីក្រជំទើ
ចាំបន្តិចសិន។
ត្បិតអ្នកសម្តែង គ្មានខ្វះក្រហែង សំដីឆៅឆ្អិន
ធាតុពិតរលួយ សង្កត់សង្កិន ពុទ្ធិបង្វិន
បង្វក់ស្មារតី
សរសេរដោយ: បូយ សុខរឿន
១. ព្យាយាមបំភ្លេចគេចរឿងចាស់
នឹកណាស់ឈឺណាស់ពិតពើតផ្សា
សុំទោសគ្រប់យ៉ាងដល់រាមរ៉ា
សូមរាមមេត្តាប្រោសប្រណី។
២. គួចចិត្តអាសូរស្រស់នួនល្អង
ធ្វើម្តេចរូបបងពុំសមស្រី
នួននាងពុំគាប់សមមេត្រី
នឹងរូបថ្លើមថ្លៃឆ្នៃចែងចាំង។
៣.លាងធូលីចេញដេញរឿងចាស់
អតីតផ្តូរផ្លាស់រដូវប្រាំង
បេះដូងប្អូនផ្សងកុំប្រេះស្រាំ
យើងពិតមានកម្មចាំជាតិក្រោយ។
សរសេរដោយ: បូយ សុខរឿន
១.បើកហ្វេសប៊ុកភ្លាម មិនចង់ហ៊ានមើល
រៀងរាល់អំពើ របស់កូនខ្មែរ
រៀនត្រាប់ស៊ែរតាម challenge ពូកែ
រាំច្រៀងតាប៉ែ បង្វែរស្មារតី។
២.ខ្លះអួតនិយម របស់ប្រេនៗ
ថាល្អមែនទែន មិនគិតខ្វល់អ្វី
ជាហេតុទំពាំង ត្រូវស្នងឬស្សី
នៃជំនាន់ថ្មី បាក់ពុកផុយអស់។
៣.សិស្សខ្លះខំរៀន ញៀនវក់តាមគ្រូ
សិស្សខ្លះរអ៊ូ មិនបានអ្វីសោះ
រៀនមកច្រើនឆ្នាំ ជួនមានបង់បោះ
គួរស្តាយស្រណោះ រៀបការអស់ទៅ។
៤.កូនខ្មែរវក់វី វប្បធម៌ប្រណិីត
ដេកលង់ចំតិត មិនគិតតម្រូវ
ទោះមិនជួយថែ ជាតិខ្មែរតទៅ
សូមស្រស់ពាលពៅ កុំបំផ្លាញអី។
សរសេរដោយ: បូយ សុខរឿន
រស់ជាខ្លួនឯងតាមក្តីស្រមៃ
#រសជីវិតមិនស្ថិតលើទឹកប្រាក់មួយមុខទេ
ក្រអៅឈូកដែលដុះចេញពីភក់ ក៏មិនប្រាកដថាធុំក្លិនភក់ដែរដូចច្នេះកុំអាលវាយតម្លៃមនុស្សតែសម្បកក្រៅ
#ស្អប់ខ្ពើមភាពក្របានតែសូមកុំស្អប់ខ្ពើមអ្នកក្រអី
១.លើកទង់សាវតា ក្រសែនេត្រា សម្លឹងគោលដៅ
ឆន្ទ:មោះមុត ខ្លាចធ្លាក់រណ្តៅ ពាក្យគ្រូប្រដៅ
ដក់ជាប់ឱរ៉ា។
២.អស់ដប់ពីរឆ្នាំ ម៉ែស៊ូរងកម្ម លំបាកកាយា
អោយកូនបានរៀន របៀនតម្រា មេរៀនសាលា
ឥតមានត្អូញត្អែរ។
៣.ឆ្នាំនេះបាក់ឌុប ទោះរៀនថ្ងៃយប់ ជនបទស្រុកស្រែ
កូនស៊ូលះបង់ ចិត្តកាយឆ្ងាយម៉ែ ការងារហូរហែ
ឆ្លៀតតិចតួចណាស់!
៤.ទោះបិទសាលា តែក្នុងចិន្តា មិនដែលស្រឡះ
ធ្លាប់រៀនមានគ្រូ ឥឡូវកម្មក្រាស់ ក្រសួងប្តូររផ្លាស់
រៀនតាមអនឡាញ។
៥.ទោះដូច្នេះក្តី សូមសិស្សប្រុសស្រី គប្បីស្វិតស្វាញ
ខិតខំសិក្សា រឹតត្បិតតម្បាញ ក្លាហានបង្ហាញ
ពុទ្ធិឧត្តម។
នាងខ្ញុំរៀនតែងលេងទេបើមានខុសឆ្គងត្រង់ណាសូមមេត្តាខន្តីអភ័យទោសពីនាងខ្ញុំផង!
សរសេរដោយ: បូយ សុខរឿន
1. ស្រីអើយស្រស់សម្រស់ឯក
រូបកាយល្អប្លែកគាប់នេត្រា
ស្លៀកពាក់សិុចសីុថាអស្ចារ្យ
បង្ហាញដុល្លារទូរស័ព្ទដៃ។
2.នាងអាងនាងអួតឥតសម្ញែង
អួតដើមទ្រូងណែនមិនកែខៃ
អួតសាច់សស្គុសដូចសំឡី
អួតខ្លួនជាស្រីកូនលោកធំ។
3.ស្រស់ស្រីមើលមៀងដៀងឌឺដង
សារស័ព្ទអឺងកងដៀលរងំ
គិតថាគ្មានអ្នកណាដល់ខ្ញុំ
ឈ្មោលស្ទាវតាមម៉ុមប៉ងសុំស្នេហ៍។
4.អនិច្ចាផងស្រីសុំស្តីម្តង
រូបកាយនួនល្អងគេប៉ងក្បែរ
តែមារយាទស្រីអន់ជាងឆ្កែ
គួរស្តាកេរ្តិ៍ម៉ែថែទាំផង។
5.ចូរខំបើកភ្នែកមើលសាសន៍គេ
ចូរគិតរិះរេជាតិចម្បង
ចូរខិតខំរៀនណានួនល្អង
សរសេរដោយ: បូយ សុខរឿន
"គេថាអ្នកនិពន្ធជាអ្នកនាំផ្លូវអ្នកអានអ្នកស្តាប់ឲ្យមកគាំទ្រស្នាដៃរបស់ខ្លួន" មកមើលខាងក្រោមនេះ:
តើអត្ថរូបក្នុងសៀវភៅនេះបានន័យដូចម្តេច?
អ្នកនិពន្ធអត់កំណើត អក្សរឡាតាំងត្រូវបានកូនខ្មែរនិយមសរសេរ រហូតដល់មានអ្នកនិពន្ធអត់ខួរយកទៅសរសេរបោះពុម្ពទៀត!!! បើមិនពេញចិត្តសូមជួយរិះគន់ដើម្បីស្ថាបនាទាំងអស់គ្នាផង។
"អក្សរខ្មែររលត់ ជាតិរលាយ"
១. បាវចនាចារ លោហិតលោក
កូនខ្មែរគគោក គិតពុំយល់
បណ្តោយអាត្មា លែងខ្វាយខ្វល់
មិនគិតរវល់ រឿងសាស្តា។
២. បុព្វបុរស ពីបុព្វេ
ដេកមិនលក់ទេ ព្រោះបច្ចា
មិនឲ្យជាតិបាត់ មួយហិចតា
ស៊ូក្ស័យជីវ៉ា ស្តាទឹកដី។
៣. ចក្ខុក្រលេក មកឥឡូវ
យកខុសធ្វើត្រូវ ឥតឃ្មាតខី្ម
វប្បធម៌បវរ ប្រពៃណី
ត្រូវកូនប្រុសស្រី បំភ្លៃចោល។
៤. ដែនដីសុវណ្ណភូមិ នៅមានទេ
បើស្រស់មាសមេ លង់ប្រយោល
គេមានឪកាស ខំបំបោល
ឯងវិញតែលតោល ត្រីលង់ភក់។
គិតឡើងវិញ!!!
១.ពីរពាន់ម៉ាភ័យ ជួបហានិភ័យ ប្លែកៗអស្ចារ្យ
ទីមួយកូវីដ ត្រូវបិទសាលា អាសូរសិស្សា
ឱ!រ៉ាតានតឹង។
២.ទឹកជំនន់ខ្ពស់ ថាបើផុតលួស តាផុតព្រលឹង
អាហានិភ័យ វានឹងខំប្រឹង ចំតិតតោងវឹង
ទៅលេងគង្គារ។
៣.ប្រយ័ត្នផងវើយ! អាភ័យរួចហើយ មិនដឹងម្តេចម្តារ
ត្រូវប្រឹងនេសាទ ក្រែងលោឃើញវា ហាមវាយដំគ្នា
នាំតែបាបកម្ម។
ជូនចំពោះអ្នកខ្លាចហានិភ័យទាំងឡាយ!
១.ខ្យល់បក់ល្ហៀកៗកៀកភ្នូកខ្សាច់
រសៀលរៀបលិចអាប់រស្មី
សំនៀងវាយោប្តូរតន្ត្រី
ដាស់អារម្មណ៍ស្រីអោយហ្មងសៅ។
២.រលកបោកបក់ដង្ហក់ចិត្ត
ផ្លាស់ប្តូរគំនិតធ្លាប់ល្ងង់ខ្លៅ
កែប្រែអតីតគ្មានគោលដៅ
ដាស់អារម្មណ៍ទៅស្ងួនពិសី។
៣.លង់លក់យូរពេកទឹកភ្នែកហូរ
ទួញយំផ្តោះផ្តូរទុក្ខសោកស្រី
ជួតទឹកភ្នែកអម្រែកក្មេងខ្ចី
រង់ចាំរឿងថ្មីនៅថ្ងៃស្អែក។
កំណាព្យគ្មានចំណងជើង...
មនុស្សគេយកសម្តី ដំរីគេយកភ្លុក ខ្មែរចងក្រងទុកជាពាក្យបណ្តៅ នាងនួនខ្លឹមក្នុង ឫស្សីខ្លឹមក្រៅ ខ្លឹមមនុស្សសំដៅនៅត្រង់ពោលពិត
១. ចប់ទីដប់ពីរយ៉ាងអួលអាក់ រង់ចាំបញ្ចាក់ពីក្រសួង
ព្រោះសញ្ញាបត្រណានួនល្អង យូរពេកកន្លងចិត្តប៉ងរេ។
២.រហ័សរហួនរត់ដាក់ពាក្យ ចំណេះមួយបៀកគឺគ្មានទេ
អាហារូបករណ៍ជាមន្តស្នេហ៍ សុំចិត្តឪម៉ែទៅរៀនបាន។
៣.កាំបិតចានឆ្នាំងបានត្រៀមទុក អំបិលប្រហុកមិនឲ្យខាន ទៅនៅទីក្រុងលាសន្តាន ភូមិផៅប៉ុន្មានលែងបានក្បែរ។
៤.និស្សិតស្រុកស្រែទៅដីក្រុង បេះដូងប្រៀបប្រុងប្រឹងមិនប្រែ
នៃជំនាញអក្សរសាស្ត្រខ្មែរ ចូលរួបរួមថែកេរល្អឯក។
៥.ខ្ញុំក្រីខ្ញុំក្រត្រដររស់ ខ្ញុំគ្មានអ្នកខ្ពស់ជាបង្អែក
ខ្ញុំគ្មានសំណូកសូកសុំជែក កន្លែងល្អប្លែកចាំប្រាក់ខែ។
សរសេរដោយ: បូយ សុខរឿន
១.ស្រណោះវាលស្រែធ្លាប់តែខៀវខ្ចី
ស្រណោះក្របីធ្លាប់ថ្នមប្រលែង
ស្រណោះជើងភ្នំព្រលឹមបែកផ្សែង
ស្រណោះម្នាក់ឯងក្រែងបានជួបមិត្ត។
២.ស្រណោះដើមឈូកធ្លាប់ដុះក្នុងបឹង
ស្រណោះអង្រឹងធ្លាប់ជិះជិតដិត
ស្រណោះវាលស្មៅដៅជាប់ក្នុងចិត្ត
ស្រណោះពេកពិតដ្បិតតែបាត់បង់។
៣.ឱ!ភូមិបារៀងឈៀងទិសខាងជើង
ធម្មជាតិភូមិយើងម្តេចរួញក្រញ៉ង់
ថ្មចេះតែបាត់សត្វចេះតែបង់
បារមីតាភ្នំសូមជួយមើលផង។
៤.ស្រណោះមាតុផ្តើមកំណើតខ្ញុំ
ធ្លាប់ផ្តល់សុខដុមប្រជាប្អូនបង
បែរជាអន្តរាយសត្វស្វាត្រសង
សហគមន៍ព្រៃផងប្រៀបបានផ្លែល្វា។
សរសេរដោយ: បូយ សុខរឿន