Unknown crocodile
0 Subscriptions 0 Followers
ភ្នំពេញ: តំណាងគ្រប់គ្រងស្ថាប័ន HI-XPRESS ហៅកាត់ HXP ម្នាក់បានបង្ហើបពីគម្រោងថ្មីដែលខ្លួននឹងរៀបចំឡើងនៅដើមឆ្នាំ២០២១។ គម្រោងថ្មីនោះនឹងផ្លាស់ប្តូរ HXP ដែលធ្លាប់បម្រើផ្នែកសេវាកម្មមកជាផ្នែកលក់ផលិតផលវិញ ហេតុដូច្នេះក្រុមការងារ HXP នឹងជួបផលវិបាកបន្តិចបន្តួចតែ HXP នឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទឿតក្នុងការកសាងគុណភាពការងាររបស់ HXP។ តំណាង HXP បានបន្តទៀតថាគម្រោងថ្មីរបស់ខ្លួនកំពុងស្ថិតការសង្ឃឹមខ្ពស់ជាងគម្រោងចាស់ ដោយសារតែគម្រោងថ្មីមាននេះការគាំទ្រពីដៃគូសហការណ៍ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ គម្រោងថ្មីរបស់ HXP កំពុងស្ថិតក្នុងលក្ខណៈអាថ៌កំបាំង ដោយសារតែខាងតំណាង HXP ពុំបានធ្វើការបកស្រាយ ដោយលោកសម្អាងថាចាំទទួលលទ្ធផល១០០%ពីការប្រជុំជាមួយដៃគូសហការណ៏ធំនៅកម្ពុជាសិន។ គួររំលឹកផងដែរថា គម្រោងចាស់របស់ HXP បានផ្អាកដំណើរជាង៣ខែមកហើយ ដោយសារបញ្ហាវិបត្តិនៃជម្ងឺកូវីត១៩ និងបញ្ហាហិរញ្ញវត្ថុរបស់ស្ថាប័នផ្ទាល់៕
HXP(Cambodia) 20-11-2020